Friday, September 09, 2005

 

សុជីវធម៌បុរសនិងស្រ្ដីៈ ពិធីភ្ជាប់ពាក្យលើកជំនួន

យើង ​ទាំង​អស់​គ្នា​ជា​យុវជន យុវតីក្នុង​សម័យ​ថ្មី​តែង​បាន​យល់​ជាក់​ច្បាស់​ហើយ​ថា តើ​ដំណើរ​នៃ​ចិត្ត​គំនិត​របស់​​មនុស្ស​ក្នុង​ការ​រើស​គូ​ស្រករ​បាន​ដល់​ណា​ ហើយ​។​

ដូច្នេះ​យើង​ត្រូវ​តែ​គិត​គួរ​យ៉ាង​ណា​ ដើម្បី​រក្សា​សេចកី្ត​សុខសាន្ត​របស់​បបុត្រា​បុត្រី​យើង​។

កាល ​ពី​សម័យ​បុរស​ជា​ស្វាមី​តែង​តែ​ចេញ​ទៅ​ធ្វើ​ការ​ដើម្បី​យក​មក​កម្រៃ​មក​លៀង ​ជីព​ជន្ម​គ្រួសារ ហើយ​ចូល​មក​កាន់​លំនៅដ្ឋាន​របស់​ខ្លួន​វិញ​​ តែ​នៅ​ពេល​ណា​ដែល​ទំនេរ​សម្រាប់​សម្រាក​ប៉ុណ្ណោះ​ ដូច្នេះ​ការ​អប់រំ​បុត្រ​ធីតា​ជា​ភារកិច្ច​របស់​មាតា​តែ​ម្នាក់​ប៉ុណ្ណោះ​។​ ដោយ​ហេតុ​មាតា​ក្នុង​គ្រួសារ​ជា​មនុស្ស​មិន​បានរៀន​ចេះ​ដឹង​ឲ​ជ្រៅ​ជ្រះ​ មិន​ដែល​បាន​អាន​ដំណឹង​ពី​មជ្ឈដ្ឋាន​នានា ខ្វះ​ការ​ពិសោធន៍​គ្រប់​គ្រាន់​ក្នុង​ដំណើរ​ជីវីត ហើយ​ជា​ពិសេស​ទៅ​ទៀត​គេ​សង្កេត​ឃើញ​មាតា​ បីតា និង​បុត្រ​ធីតា​​ តែង​មាន​ការ​លាក់​គំនិត​នឹង​គ្នា​​ ព្រោះ​ការ​ខ្មាស់​​អៀន រឺ​អាង​អំណាច​ជា​ដើម​ នេះ​ហើយ​ដែល​បណ្តាល​ឲ​មាន​ការ​ខ្វែង​គំនិត​គ្នា​ ហើយ​មាន​គ្រោះ​ថ្នាក់​យ៉ាង​ធំ​នៅ​ក្នុង​គ្រួសារ​ទៀត​ផង​។

នៅ​ក្នុង​បច្ចុប្បន្ន​កាល​នេះ​ គេ​សង្កេត​ឃើញ​មាន​ការ​ចម្រើន​លូត​លាស់​​យ៉ាង​ច្រើន​ខាង​ផ្នែក​វិទ្យាសាស្រ្ត តែ​គេ​មិន​អាច​និយាយ​បាន​ថា តើ​ខាង​ផ្នែក​ចិត្ត​គំនិត​នឹង​មាន​ការ​ប្រែ​ប្រួលទៅ​រក​សេចកី្ត​សុខ រឺ​រក​សេចកី្ត​ទុក្ខ​នៅ​ឡើយ​ទេ​ ប៉ុន្តែ​…


This page is powered by Blogger. Isn't yours?